ព័ត៌មានជាតិ

បុរសជនជាតិវៀតណាមម្នាក់ ឡើងតខ្សែភ្លើងបែរជាឆក់ខ្លួនឯងស្លាប់!!

ពោធិ៍សាត់: លោកអធិការស្រុកភ្នំក្រវាញ បានប្រាប់ Post News ថា មានករណី បុរសម្នាក់ ឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ ធីន ថាញ់ ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិវៀតណាមមានប្រពន្ធខ្មែរ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការស្រុកភ្នំក្រវាញ បានបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យបុរសខាងលើស្លាប់ ឡើងតខ្សែភ្លើងនៅតូបមុខផ្ទះ។

សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់