ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់រួមជាមួយថ្នាំញៀនជិត២០កញ្ចប់!

ភ្នំពេញ: កម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតបានថ្នាំញៀនជិត២០កញ្ចប់តូច។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវរថភ្លើង សង្កត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់នោះទី១ឈ្មោះ ហង្ស សុភាព ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២ឈ្មោះ ស្រុង ឈិនឡុង ភេទប្រុស អា យុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិព្រះប្រសព្វ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។
វត្ថុតាងដកហូតរួមមាន ក្រាមសថ្លា១៩កញ្ចប់តូច(សង្ស័យគ្រឿងញៀន) លុយ២ម៉ឺនរៀល។

ប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថខណ្ឌទួលគោកបានឲ្យដឹងថានៅមុនពេលកើតហេតុកម្លាំងជំនាញអាវុធហត្ថខណ្ឌទួល
គោកបានធ្វើការស្រាវជ្រាវ ដោយប្រើប្រាស់វិធានជំនាយហើយបានទទួលព័ត៌មានពីករណីចែកចាយគ្រឿងញៀន ទើបកម្លាំងអាវុធហត្ថបង្ក្រាបនិងឃាត់ខ្លួនបានជាក់ស្តែងរួមនឹងវត្ថុតាងបានគ្រឿងញៀន១៩កញ្ចប់តូច ជនសង្ស័យ២នាក់ យក
មកអង្គភាពតែម្តង។

ក្រោយពេលសាកសួរ ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

//youtu.be/lE4i9YI01EA

មតិយោបល់