ព្រះសីហនុៈ ហេតុការណ៍មួយបានកើតឡើង បង្កដោយបុរសម្នាក់ អុកឡុកហាងខារាអូខេមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងកណ្តាលអធ្រាត្រ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងក្រុមទី០២ភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុ។
ជនសង្ស័យបានតាំងខ្លួនជាខ្សែអ្នកធំ មានឈ្មោះ ស លីហ៊ួរ ៦៦៦៦ ហៅ ខ្លាគ្រហឹម។
បើយោងតាមប្រភពពីម្ចាស់ហាង ឈ្មោះ ធីតា បានអះអាងថា មុនពេលកើតហេតុ បុរសខាងលើបានចូលផឹកស្រាបៀរ ជាមួយមិត្តភក្តិ៣នាក់ផ្សេងទៀត រហូតអស់ជិតចំនួន២ថូធំ ហើយស្រវឹងស្រែកឡូឡា ដើររករឿងគេឯង បើទោះបីជាមិត្តភក្តិរបស់គេអង្វរយ៉ាងណាក៏ដោយ នៅតែមិនស្តាប់គ្នា ទើបមិត្តភក្តិចំនួន៣នាក់ផ្សេងទៀត(ស្រីម្នាក់ប្រុស២នាក់)បានជិះម៉ូតូចេញទៅមុន។
ក្រោយពេលទទួលពាក្យបណ្តឹងពីម្ចាស់ហាងភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ចាប់ជនបង្កវាយខ្នោះលើកឡើងឡាន ដើម្បីបញ្ជូនទៅកាន់អធិការក្រុងព្រះសីហនុ ប៉ុន្តែបុរសរូបនោះនៅតែ សម្តែងអាការៈក្អេងក្អាងដដែល បានស្រែកឡូឡា គំរាមដល់សមត្ថកិច្ចប៉ូលិសណាដែល ពុំធ្វើតាមគេ ដោយគេបានតាំងខ្លួនថា រូបគេមានឈ្មោះថា ស លីហ៊ួរ ៦៦៦៦ ហៅខ្លាគ្រហឹម។
ប្រភពដដែលបានបន្តថា ក្រោយពីមិត្តចេញទៅបាត់ ជនបង្កនៅតែបន្តស្រែកដើររករឿងក្នុងហាងបន្តទៀត មិនត្រឹមតែប៉ុណ្ណោះប្រតាយប្រតប់ជាមួយសមត្ថកិច្ចថែមទៀតផង បើទោះបីជាស្នងការរងអន្តោប្រវេសន៍មក ឃាត់សម្របសម្រួលក៏ជននោះតែមិនស្តាប់៕
ប្រភពពីហ្វេសប៊ុកៈ
https://youtu.be/mkf3aUbiNKE
មតិយោបល់