ខ្សែបម្រើប្រយុទ្ធ អាល់សេរី Riyad Mahrez ត្រូវបានក្រុម Roma ចង់បានយ៉ាងខ្លាំង ដើម្បីទៅជំនួសតំណែងរបស់កីឡាករ Mohamed Salah ដែលបានចាកចេញទៅកាន់ Liverpool កាលពីពេលថ្មីៗនេះ។
បើតាម Page ផ្ទាល់របស់ក្រុម Leicester City បានឲ្យដឹងថា ក្រុមរងជើងឯកអ៊ីតាលី AS Roma បានចរចារជាមួយក្លិប ជាលើកទី២ ហើយ ក្នុងការទិញយក Riyad Mahrez ។ ជាការពិតណាស់ កាលពីលើកទី ១ Roma បានឲ្យតម្លៃខ្លួន Mahrez ត្រឹម ២៤លានអឺរ៉ូ ក៍បឡុន្តែ ត្រូវបានបដិសេធពីក្រុម Leicester មិនព្រមលក់ឡើយ។ យ៉ាងណាវិញ នៅលើកទី២នេះ ក្រុម Roma បានខាប់ផ្តើមចរចារជាថ្មី ក្នុងទឹកប្រាក់ប្រមាណជា ៣០លានអឺរ៉ូ ដើម្បីទិញយក Mahrez ម្តងទៀត។
ថ្វីបើ តម្លៃខ្លួន មានការកើនឡើងមែន តែក្រុម Leicester នៅមិនទាន់ចង់លក់ឲ្យ ក្រុម Roma ឡើយ ព្រោះថា ក្លិបអង់គ្លេសមួយនេះ ចង់លក់ Mahrez ក្នុងតម្លៃ ៥០លានផោន ខណះ ទឹកប្រាក់ដែល Roma ឲ្យនៅមិនទាន់សមមូលគ្នានៅឡើយទេ។ យ៉ាងណាវិញ Roma នៅមិនទាន់បោះបង់ ការចង់បាន Mahrez ឡើយ ព្រោះថា ក្លិបអ៊ីតាលី មួយនេះ កំពុងតែពិភាក្សា ជាថ្មីម្តងទៀត ដើម្បីនាំយក Riyad Mahrez ឲ្យបានឆាប់បំផុត។
ហើយអ្វីដែលសំខាន់នោះ Mahrez ក៍ចង់មក Roma ដែរ ព្រោះថា រូបគេមានឱកាសលេង Champion League រួមទាំងអាចលេងក្នុងឃម្រើស ១១នាក់ជាជាងការទៅកាន់ Arsenal ដែលពោរពេញទៅដោយ កីឡាករល្អៗនោះ។ ជាងនេះទៅទៀត តាមរយៈ ការចុះផ្សាយរបស់ The Sun ក្រុមទាំង២ នឹងឈានដល់ការយល់ព្រមលក់ Riyad Mahrez ក្នុងតម្លៃ ៤០លានផោន។
មតិយោបល់