ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១២កញ្ចប់

ភ្នំពេញ: ជនសង្ស័យម្នាក់ និងថ្នាំញៀន១២កញ្ចប់ លាក់ក្នុងហោប៉ៅខោ ដោយសមត្ថកិច្ចល្បាតប្រទះឃើញជនសង្ស័យជិះម៉ូតូទើបឃាត់ខ្លួនយកមកសាកសួរនាំតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះគ្មានលេខផ្លូវបេតុង ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សយ ជាតិ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង តាមផ្លូវបេតុង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ជាម្ចាស់ថ្នាំក្រាមសថ្លាចំនួន១២កញ្ចប់ ៥កញ្ចប់ធំ និង៧កញ្ចប់តូច ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទជួញដូរគ្រឿងញៀនខុសច្បាប់។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់