ស្រីៗយើងអាចមានអារម្មណ៍អៀនខ្មាស ប្រសិនបើខ្លួនមានអារម្មណ៍ឈឺនោមនៅអំឡុងពេលរួមភេទ។ ពិតណាស់ការឈឺនោមនៅពេល ប្រតិបត្តិការលើគ្រែកើតឡើងជាទូទៅហើយ វាក៏អាចរំខានអារម្មណ៍ដល់ដៃគូរបស់យើងផងដែរ ។ យ៉ាងណាមិញ តើអាការៈនេះគឺជារឿង ធម្មតាឬអត់? ហើយយើងគួរទៅជួបជាមួយនឹងគ្រូពេទ្យដែរទេ?
ជាទូទៅអារម្មណ៍ចង់នោមក្នុងពេលរួមភេទច្រើនតែកើតឡើងចំពោះស្ត្រី ពីព្រោះប្រតិកម្មភ្លាមៗនៃរាងកាយរបស់បុរសអាចរារាំងពីការឈឺនោម នៅពេលដែលលិង្គឡើងរឹង។ តាមពិតទៅការឈឺនោមនៅ អំឡុងពេលរួមភេទ គឺជារឿងធម្មតាប៉ុណ្ណោះ ហើយប្រមាណ៦០% នៃស្ត្រីតែងតែ មានអារម្មណ៍បែបនេះ។ មូលហេតុធ្វើឲ្យយើងឈឺនោម នៅអំឡុងពេលរួមភេទ មានដូចខាងក្រោម ។
១៖ រួមភេទពេលប្លោកនោមពេញបានពាក់កណ្តាល
យើងប្រហែលជាធ្លាប់ដឹងហើយថា ការនោមក្រោយរួមភេទរួច អាចការពារខ្លួនពីការបង្ករោគលើផ្លូវទឹកនោម ប៉ុន្តែគ្នាយើងក៏គប្បីនោមមុនពេលរួមភេទដូចគ្នា ប្រសិនបើយើងមិនចង់នោមនៅអំឡុងពេលប្រតិបត្តិការទេនោះ។ ទ្វារទឹមនោម និងប្លោកនោមនៅជាប់នឹងរន្ធទ្វារមាស ហើយនៅពេលដែលប្លោកនោមពេញ ការរួមភេទអាចធ្វើឲ្យយើងកាន់តែមានអារម្មណ៍រាន់នោមទ្វេដង។
២៖ ការស្ងួតទ្វារមាស
ការស្ងួតទ្វារមាស អាចបណ្តាលឲ្យមានការរលាករន្ធទ្វារទឹកនោម ដែលធ្វើឲ្យយើងមានអារម្មណ៍ឈឺនោមភ្លាមៗនៅអំឡុងពេលរួមភេទ។ ដូច្នេះ ដើម្បីការងារបញ្ហាស្ងួតទ្វារមាស ឬការរលាក យើងអាចប្រើប្រាស់ទឹករម្អិល ពីព្រោះវាអាចជួយបញ្ចៀសជាលិកាទ្វារមាសពីការរលាក ដែលធ្វើឲ្យប៉ះពាល់ដល់បំពង់ទឹកនោម និងបង្កជាអារម្មណ៍ឈឺនោម។
៣៖ សាច់ដុំបាតអាងត្រគាកខ្សោយ
ប្រសិនបើយើងមានបញ្ហាបាតអាងត្រគាកខ្សោយ ដោយសារតែការសម្រាលកូន ក្អករ៉ាំរ៉ៃ កណ្តាស់ ទល់លាមក ឬការធ្វើលំហាត់ប្រាណដែលមានផលប៉ះពាល់ខ្លាំងជាប្រចាំ វាក៏អាចបណ្តាលឲ្យយើងមានអារម្មណ៍ឈឺនោមអំឡុងពេលរួមភេទដូចគ្នា។ វិធីសាស្ត្រដ៏ល្អបំផុត ដើម្បីពង្រឹងបាតអាងត្រគាក យើងគប្បីធ្វើលំហាត់ប្រាណ Kegel។
៤៖ ប្លោកនោមភ្ញោចខ្លាំង
ការឈឺនោមអំឡុងពេលរួមភេទ គឺជារោគសញ្ញានៃប្លោកនោមភ្ញោចខ្លាំង យើងវាត្រូវសម្គាល់ដោយការឈឺនោមញឹកញាប់ និងភ្លាមៗដែលមានការពិបាកក្នុងការគ្រប់គ្រង។ វាកើតឡើងនៅពេលដែលប្លោកនោមព្យាយាមបញ្ចេញទឹកនោម ទោះបីជាវាមិនទាន់ពេញក៏ដោយ។ នៅក្នុងករណីដែលនោមញឹកញាប់ ព្រមទាំងសង្ស័យថាមានបញ្ហាប្លោកនោមភ្ញោចខ្លាំង គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ៕
មតិយោបល់