នៅថ្ងៃពុធ ទី២៨ ខែសីហា ប្រធានាធិបតី សហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយថា លោកមិនទាន់សម្រេចចិត្តណាមួយនៅឡើយទេ ពីរបៀបដែលនឹង ត្រូវឆ្លើយតបក្នុងការប្រើប្រាស់ អាវុធគីមី សម្រាប់ជម្លោះផ្ទៃក្នុង នៅប្រទេសស៊ីរី។
ក្នុងកិច្ចសម្ភាសន៍ ជាមួយកម្មវិធីទូរទស្សន៍ PBS News Hour នៅសេតវិមាន លោក អូបាម៉ា បាននិយាយថា “ខ្ញុំមិន ទាន់មានការសម្រេចចិត្ត ណាមួយនៅឡើយទេ”។ អាមេរិក កំពុងពិចារណា ចំពោះមុខនាទីមួយ នៅក្នុងស្ថានការណ៍ នៃការប្រើប្រាស់អាវុធគីមី វាយប្រហារនៅជាយរដ្ឋធានី ដាម៉ាស របស់ស៊ីរី កាលពីថ្ងៃទី២១ ខែសីហា បណ្តាលមនុស្ស ១.៣០០នាក់ស្លាប់។
លោកអូបាម៉ា បានបន្ថែមថា “យើង បានសន្និដ្ឋានថា រដ្ឋាភិបាលស៊ីរី ជាអ្នកប្រើប្រាស់អាវុធគីមីនេះ ពិតប្រាកដ ហើយប្រសិនបើជាដូច្នេះមែន វាប្រាកដជាត្រូវការការប្រើប្រាស់អំណាចពីអន្តរជាតិ ហើយខ្ញុំគ្មានការចាប់អារម្មណ៍អ្វីនោះទេ នៅក្នុងការបើក ចំហរដើម្បីបញ្ចប់ជម្លោះនៅស៊ីរីនេះ”។
គួរបញ្ជាក់ផងដែរថា ប្រធានសភាអាម៉េរិក លោក ចន ប៊យស្នឺ នៅថ្ងៃពុធ បានចូលរួមជាមួយសមាជិក របស់ លោក បញ្ជូនសំបុត្រមួយច្បាប់ទៅឲ្យលោក អូបាម៉ា អំពាវនាវឲ្យប្រធានាធិបតីសម្រាប់ចិត្ត វាយប្រហារដោយ យោធាលើស៊ីរី ក្នុងការឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធគីមីនេះ៕
មតិយោបល់