ព័ត៌មានជាតិ

សមត្ថកិច្ចប្រយុទ្ធប្រឆាំងផលិផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះធ្វើការឆែកឆេរទីតាំងមួយកន្លែង

ភ្នំពេញៈ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះឆែកទីតាំងមួយកន្លែង ដែលជារបស់ឈ្មោះ ប៉ូ សុខនី ដែលពាក់ពន្ធ័នឹងការផលិតផល ត្រី ទឹកស៊ីអ៊ីវខុសច្បាប់។

ក្នុងប្រតិបត្តិការនេះដឹកនាំដោយព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ងិន ពេជ្រ និងលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការគណៈកម្មាធិការផលិផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងនគរបាលចម្រុះ។

ប្រតិបត្តិការណ៍ខាងលើនេះធ្វើឡើងនៅកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុងលេខ៩៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការណ៍ខាងលើស្ត្រីឈ្មោះ ប៉ូ សុខនី ភេទស្រី មុខរបរ អាជីវករ និងស្វាមី មិនទាន់ដឹងថាត្រូវកម្លាំងនគរបាលប្រឆាំងផលិតផលក្លែងក្លាយឃាត់ខ្លួនឬយ៉ាងណាទេ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា ទីតាំងដែលសមត្ថិកច្ចធ្វើការចុះឆែកឆេរដោយសារសមត្ថកិច្ចស្រាវជ្រាវរកឃើញផលិតផលមួយចំនួន មិនមានចុះបញ្ជីនៅក្នុងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ពោលគឺគ្មានច្បាប់តែម្តង។

តាមប្រភពដដែលបានបន្តថា ទីតាំងខាងលើនេះបានលួចលាក់ផលិតទឹកត្រី ទឹកម្ទេស ទឹកស៊ីអ៊ីវ ទឹកសៀង ទឹកត្រីកោះកុង ទឹកខ្មោះ ប្រេងខ្យល់។ ល ។ ដោយគ្មានច្បាប់ជាយូរណាស់មកហើយ ហើយការផលិតគ្មានស្តង់ដា រឺក៏មានការពិនិត្យធ្វើតេស្តត្រឹមត្រូវពីក្រសួងពាក់ព័ន្ធឡើយ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមដែលប្រជាពលរដ្ឋដែលទិញផលិតផលខុសច្បាប់នេះយកទៅប្រើប្រាស់ ព្រោះសមត្ថកិច្ចបានរកឃើញមេស្ករមួយចំនួនផងដែង៕

មតិយោបល់