ព័ត៌មានជាតិ

ម៉ូតូសាកកម្លាំងជាមួយកង់បណ្តាលឲ្យម្ចាស់កង់របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ

តាកែវ: ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៧ និង៣០នាទី នៅលើផ្លូវខេត្ត1TK1 ចន្លោះគីឡូម៉ែត្រលេខ ១២និង១៣ ស្ថិត ក្នុងភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូនិងកង់ មានទិសដៅស្របគ្នា ពីត្បូងទៅជើង។
ម៉ូតូ ម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1M-6973 បើកបរដោយឈ្មោះយ៉ាន់ ថុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាសខេត្តតាកែវ។ (ពាក់មួកសុវត្ថិភាព) របួសស្រាស។
បានបុកជាមួយកង់ មួយគ្រឿង ពណ៌ ស បើកបរដោយឈ្មោះ យិត អេង ភេទប្រុស អាយុ៧៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ របួសធ្ងន់ របួសក្បាល និង ជង្គង់ទាំងពីរ។ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។
ក្រោយកើតហេតុវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដោយកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់