ព័ត៌មានជាតិ

អ្នកបឹងទំពុន! បន្តិចទៀតមានភ្លើងប្រើវិញហើយ

ភ្នំពេញៈ យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅ P១០៧០-F១ ដើម្បីឲ្យក្រុមការងារធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលប្រះស្រោមអ៊ីសូឡង់ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៦៣BT ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងតែធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឲ្យបានប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង៩ និង៣០នាទីយប់៕

មតិយោបល់