កំពង់ឆ្នាំងៈ ដូចពាក្យចាស់លោកពោលមែន ឈាមស្រែកស្បែកហៅ ខណៈនេះក្រុមជនសង្ស័យជាឃាតកដែលបាញ់ប្លន់យករថយន្តហាយលែនឌ័រ របស់អ្នករត់តាក់ស៊ី (ពោធិសាត់ +ភ្នំពេញ) ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយនិងកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ ធ្វើការច្បាមបង្ក្រាបបានហើយ ក្រោយពីក្រុមជនសង្ស័យទាំងនេះ បានរត់គេចខ្លួនមកក្រុងភ្នំពេញ ក្រោយពីបានធ្វើសកម្មភាពបាញ់សម្លាប់ប្លន់រថយន្តពីអ្នករត់តាក់ស៊ីម្នាក់នៅឯខេត្តកំពង់ឆ្នាំង។
គួរបញ្ជាក់បន្ថែមថា ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីប្រទះឃើញបុរសអ្នករត់តាក់ស៊ីម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះ អៀង ចិត្រា ហៅចិត្ត ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ខេត្តពោធិ៍សាត់ ដេកស្លាប់ ត្រូវបានជនមិនស្គាល់មុខបាញ់ធ្លាយក្បាលស្លាប់យ៉ាងអាណោចអាធ័ម
ប្លន់យករថយន្តម៉ាកហាយលែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-1125 ខណ:ដែលជនរងគ្រោះដឹកភ្ញៀវចេញពី ភ្នំពេញទៅខេត្តពោធិ៍សាត់។ បន្ទាប់ពីបាញ់សម្លាប់រួចហើយនោះ ក្រុមជនសង្ស័យបានអូសសពទម្លាក់ចោលនៅលើដងផ្លូវ នៅវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចផ្លូវអាលុង ចូលទៅគោកស្តៅ ភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕
មតិយោបល់