ខ្សែបម្រើអេស្ប៉ាញ ដែលទើបបន្តកុងត្រាថ្មីជាមួយក្រុមបីសាចក្រហម Ander Herrera កំពុងតែព្យាយាមរារាំង មិនឲ្យអ្នកចាំទី Devid De Gea ចាកចេញឡើយ នារដូវក្តៅនេះ។
ជាការពិតណាស់ សម្តីរបស់ Herrera ដែលត្រូវបានចុះផ្សាយ នៅក្នុង ESPN reports បានឲ្យដឹងថា ខ្សែបម្រើអេស្ប៉ាញរូបនេះ មិនចង់ឲ្យ Devid De Gea ចាកចេញពី Man Utd ឡើយ ហើយរូបគេ នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឃាត់ អ្នកចាំទីដ៍់ល្អរបស់ក្លិប ទៅណាចោលក្លិបឡើយ។ Herrera បានបដិសេធ មិនផ្លាស់ទៅកាន់ក្រុម Barcelona ដោយរូបគេបានសម្លឹងឃើញពិលទ្ធផល ដែលត្រូវទៅប្រជែងតំណែងនៅក្លិបអេស្ប៉ាញនោះ។ ម្យ៉ាងវិញទៀត នៅ Man Utd កីឡាកររូបនេះ កំពុងជាទីពេញចិត្តរបស់ក្លិប និងអ្នកគាំទ្រ ដែលវាពិបាកការដែលរូបគេត្រូវចាកចេញ។
យ៉ាងណាវិញ Herrera ក៍មិនចង់ឲ្យ De Gea ចាកចេញពី Man Utd ដែរព្រោះថា នៅ Real Madrid អ្នកចាំទី Keylor Navas នៅតែជាជម្រើសដំបូងសម្រាប់លោក Zidane ចំណែក De Gea អាចត្រឹមជាដៃទី២ ប៉ុណ្ណោះបើតាមការគិតរបស់ Ander Herrera ។ ម្យ៉ាងវិញទៀត នៅមាន Kiko Casilla និងកូនប្រុសម្នាក់ទៀត របស់លោក Zidane ដែលសុទ្ធសឹងជាទីពេញចិត្តរបស់អ្នកចាត់ការជាតិបារាំង លោក Zidane ។ ជាងនេះទៅទៀត Navas ធ្វើបានល្អណាស់ កាលរដូវកាលមុន ថ្វីបើរបូតគ្រាប់បាល់ច្រើន តែ អ្នកចាំទីកូស្តារីកា រូបនេះ បានជួយសង្រ្គោះ បាល់គ្រោះថ្នាក់ជាច្រើនឲ្យក្រុម Real Madrid រហូតក្លាយជាជើងឯក Laliga និង Champion League ក្នុងរដូវកាលតែមួយ។
ហេតុផលទាំងអស់នេះហើយ ដែល Herrera នឹងយកទៅពន្យល់ ដើម្បីកុំឲ្យ De Gea ចាលចេញពី Man Utd ។ ដូច្នេះហើយ លទ្ធផលយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ ខណះ Ander Herrera ជឿជាក់ថា រូបគេ នឹងអាចធ្វើឲ្យ Devid De Gea បន្តនៅ Man Utd ជាថ្មីទៀត។
មតិយោបល់