ភ្នំពេញៈ ឡាំប៉ាតា១គ្រឿងជិះគ្នា៣នាក់រួមនិងអ្នកបើកបរ ខណៈកំពុងស៊ីញ៉ូបត់ក៏មានរថយន្តសាម៉ុយរបស់មន្ទីរពេទ្យបង្អែកសម្តេចឪបើកមកលឿនបុកពីក្រោយពេញទំហឹង បណ្តាលឡាំប៉ាតាវិលក្បាល១ជុំទៅក្រោយវិញ រងបួសធ្ងន់ម្នាក់និងស្រាល២នាក់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចសួនច្បារក្តាន់២ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុ គេឃើញឡាំប៉ាតា១គ្រឿង ពណ៌លឿង ពាក់ស្លាកលេខ1FS-5173 ជិះគ្នា៣នាក់ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ឡាំប៉ាតាបានស៊ីញ៉ូដើម្បីបត់ចូលទៅផ្លូវបឹងកក់ ខណៈនោះក៏មានរថយន្តសាម៉ុយស្លាកលេខរដ្ធ 12.2.0959 បើកមកពីក្រោយលឿនអ៊កស៊ើ
ឡាំប៉ាតានៅខាងមុខ បណ្តាលឲ្យបុកចំពីក្រោយពេញទំហឹង វិលឡាំប៉ាតា១ជុំក្បាលទៅក្រោយ ធ្លាក់ស្ត្រីម្នាក់មកក្រៅ ត្រូវឡាំប៉ាតាកិនសង្កត់ជើង
ឆ្វេងរងរបួសធ្ងន់ ចំណែក២នាក់ប្រុសម្នាក់ស្រីម្នាក់ខ្ទាចចេញផុតពីគ្រោះថ្នាក់ ហើយរថយន្តនិងឡាំប៉ាតារងការខូចខាតយ៉ាងដំណំទាំង២តែម្តង។
ក្រោយកើតហេតុរថយន្តបង្កមិនបានរត់ទៅណាទេ ហើយព្រមទាំងហៅរថយន្តសាម៉ុយមន្ទីរពេទ្យកាល់ម៉ែតមកដឹកទៅសង្គ្រោះទៀតផង។ បន្ទាប់មកសមត្ថកិច្ចមូលដ្ធានបានទាក់ទងទៅជំនាញមកវាស់វែងយករថយន្តសាម៉ុយនិងឡាំប៉ាតាទៅកាន់ការិយាល័យចរាចរជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោយស្រាយទៅតាមច្បាប់៕
https://youtu.be/I5ucEkir5bk
មតិយោបល់