ព័ត៌មានកីឡា

AC Milan បដិសេធមិនលក់ Suso ឲ្យក្រុម Tottenham

ក្រុមដែលកំពុងចំណាយដើមទុនយ៉ាងច្រើន ក្នុងរដូវកាលនេះ AC Milan បានប្រាប់ទៅកាន់ក្រុម រងជើងឯកអង់គ្លេស Tottenham Hotspur ថា Suso មិនមែនសម្រាប់លក់ឡើយ។

នៅក្នុងការចុះផ្សាយរបស់ Talk Sports បានឲ្យដឹងថា ក្រុម AC Milan នឹងមិនលក់ខ្សែបម្រើប្រយុទ្ធ Suso ឲ្យក្រុម Spurs ឡើយ។ ជាការពិតណាស់ Suso កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ Tottenham ក្រោយពីបង្ហាញទម្រង់លេងយ៉ាងល្អកន្លងមក។ ថ្វីបើមិនអាចធ្វើឲ្យ AC Milan ខ្លាំងដូចមុន និងមិនអាចនាំក្រុមឲ្យលេងក្នុង Champion League ក៍ដោយ តាមរយ:សមត្ថភាពរបស់ Suso មានការទាក់ទាញយ៉ាងខ្លាំង។ ជាការពិតណាស់ ក្រុម Tottenham បានដាក់សំណើរទៅកាន់ AC Milan ដើម្បីទិញយកខ្សែបម្រើប្រយុទ្ធរូបនេះ។ ក៍ប៉ុន្តែ AC Milan បានឆ្លើយតបភ្លាមៗ ថា Suso មិនមែនសម្រាប់លក់ឡើយ ដែលនេះសបញ្ជាក់ឲ្យឃើញថា ក្រុមបីសាចក្រហមអ៊ីតាលីមួយនេះ មិនលក់ Suso ឲ្យ Spurs ឡើយ។ Suso កុងត្រារបស់គេ មិនទាន់ចប់ឡើយ ខណ: AC Milan កំពុងតែរៀបចំបន្តកុងត្រាបន្ថែមជាមួយកីឡាករវ័យ ២៣រូបនេះនៅចុងខែនេះបន្តទៀត។

គួរបញ្ជាក់ផងដែរថា Suso គឺជាអតីតកីឡាកររបស់ក្រុមហង្សក្រហម Liverpool តែ រូបគេបានផ្លាស់មកកាន់ក្រុម AC Milan អស់រយ:ពេល ២រដូវកាលកន្លងមកហើយ។ ដូច្នេះហើយ ក្រុម AC Milan បានសម្រេចរក្សាទុក Suso ដោយមិនលក់ឲ្យក្រុម Tottenham ឡើយ។

មតិយោបល់