បរទេស៖ Ansu Fati ទើបតែបានបង្ហាញខ្លួនសាជាថ្មីក្រោយការខកខានការប្រកួតអស់រយៈពេល១០ខែដោយសាររបួសធ្ងន់ធ្ងរដែលចាំបាច់ត្រូវតែធ្វើឲ្យគាត់វះកាត់ដល់ទៅ៤មុនពេលអាចត្រឡប់ចូលហ្វឹកហាត់វិញ។
ក្នុងនាមជាកីឡាករលេខ១០ថ្មីផងរបស់ក្លឹបជំនួសតំណែងរបស់កំពូលកីឡាករ Lionel Messi កីឡាករ Fati ទើបតែបានបង្ហាញខ្លួនវិញជាលើកដំបូងកាលពីចុងសប្តាហ៍ព្រមទាំងអាចរកគ្រាប់បាល់បានគ្រាប់ដំបូងរបស់ខ្លួន។
នៅថ្ងៃនេះក្លឹប Barcelona ហាក់ដូចជាមិននៅរងចាំយូរឡើយក្នុងការបន្តកុងត្រាថ្មីជូនកីឡាករវ័យ១៨ឆ្នាំរូបនេះខណៈដែលកុងត្រាចាស់នឹងត្រូវផុតកំណត់ត្រឹមចុងរដូវកាលនេះទៅហើយនោះគឺជាកុងត្រាថ្មីដែលមានរយៈពេលបណ្តោះអាសន្ន២ឆ្នាំសិន៕



មតិយោបល់