ព័ត៌មានជាតិ

ឃាត់ខ្លួន JJ ចែកចាយគ្រឿងញៀនយ៉ាងសកម្មម្នាក់!

បន្ទាយមានជ័យ: កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចេញល្បាត បានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យមានឈ្មោះ ប្រម អេរ៉ូហ្វីណា ភេទប្រុស អាយុ២៨ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារម្តងពាក់ព័ន្ធគ្រឿងញៀននៅខេត្តបន្ទាយមានជ័យ) មានស្រុកកំណើតឃុំស្វាយប៉ោ៣ ទីរួមខេត្តបាត់ដំបង។

សព្វថ្ងៃជនសង្ស័យខាងលើមានទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែន ខេត្តបន្ទាយមានជ័យ។ ដកហូតម្ស៉ៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់ រួមនឹងទូរសព្ទមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងបញ្ជូនមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរនិងចាត់ការទៅតាមនីតិវិធីច្បាប់៕

//youtu.be/UpGdH7ywP_E

មតិយោបល់