ព័ត៌មានជាតិ

ខណៈនេះសមត្ថកិច្ចកម្ពុជាចុះបង្ក្រាបជនជាតិវៀតណាមនៅខណ្ឌចំការមនទល់មុខRock

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ កំពុងចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនជាតិវៀតណាមខុសច្បាប់ ដែលមកស្នាក់នៅក្នុងប្រទេសកម្ពុជា។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៧៤ សង្កាត់បឹងត្របែក (ទល់មុខរ៉ក) ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយលម្អិតជូនបន្ថែមទៀត តែក្នុងនោះយើងក៏មានការឡាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់