ព័ត៌មានជាតិ

ផ្លូវចូលផ្សារសែនមនោរម្យស្រួលធ្វើដំណើរ ដូចឡើងឋានព្រះច័ន្ទ

មណ្ឌលគិរីៈ ជារៀងរាល់ថ្ងៃឲ្យតែមានភ្លៀងធ្លាក់ម្ដងៗ មិនថាតែអ្នករស់នៅក្នុងផ្សារ ឬអ្នកប្រកបរបរលក់ដូរទេ មានការរិះគន់ដល់អាជ្ញាធរ ជាពិសេសលោក ឡុង វិបុល ដែលជាអភិបាលក្រុងសែនមនោរម្យ តែម្ដង។

តាមសំដីពីប្រពលរដ្ឋ និងអាជីវករ ក៏ដូចជាមន្ត្រីរាជការ ដែលរស់នៅក្នុងផ្សារសែនមនោរម្យបានត្អូញត្អែររៀបរាប់ពីការលំបាកក្នុងការរស់នៅរបស់ពួគាត់ប្រឈមនឹងក្លិនស្អុយ ទឹកដក់គ្មានប្រព័ន្ធលូហូរចេញចូលត្រឹមត្រូវ នៅពេលខែប្រាំង ធុំក្លិនស្អុយ ដល់ខែវស្សាលិចទឹក បែកភក់បែបមាំ រកតែដើរមិនរួច ពេលឆ្លងកាត់ម្ដងៗ ត្រូវខ្ទប់ច្រមុះ ពាក់ម៉ាស់ការពារ ដែលធុំក្លិនស្អុយ ផ្លូវចូលផ្សារសុទ្ធតែភក់ជ្រាំស្ទើរទាំងអស់នៅម្ដុំច្រកចូលផ្សារខាងដើមតែម្ដង។

ពួកគាត់បានសំណូមពរដល់លោក ឡុង វិបុល ជាអភិបាលក្រុង សែនមនោរម្យ ជាពិសេសលោក ស្វាយ សំអ៊ាង អភិបាលនៃអភិបាលខេត្តមណ្ឌលគិរី មេត្តាជួយពិនិត្យផ្លូវចូលផ្សារ និងប្រព័ន្ធលូបង្ហូរទឹកទាំងអស់នេះ ដើម្បីជាស្នាដៃថ្មីមួយជូនប្រជាពលរដ្ឋក្នុងផ្សារ និងអ្នកប្រកបរបរដែលអាស្រ័យទៅលើផ្លូវតាមច្រកចូលផ្សារឲ្យមានសោភ័ណភាពឡើងវិញផង៕

https://youtu.be/Croz5Gu2sO8

មតិយោបល់