ខេត្តបន្ទាយមានជ័យ៖ កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនខ្លួនជនសង្ស័យប្រុស/ស្រីចំនួន៣នាក់ ទៅតុលាការ ពីបទជួញដូរគ្រឿងញៀន។
ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង៣រំលងអាធ្រាត្រថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខក្រុមហ៊ុនSCVADOក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច បានដកហូតវត្ថុតាង ម៉ាទឹកក៥កូនថង់តូចថ្លា និងថង់សំរាប់វេចខ្ចប់និងឧបករណ៍ប្រើប្រាស់មួយចំនួន បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។
អាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់១.ឈ្មោះ កែវ ហម ភេទប្រុស អាយុ១៥ឆ្នាំគ្មានទីលំនៅពិតប្រាកដ ២.ឈ្មោះ ឈុន ថា ភេទប្រុស អាយុ២៣ឆ្នាំ ៣.ឈ្មោះ វិន ថេន ភេទស្រី អាយុ២៤ឆ្នាំ អ្នកទាំង៣នាក់នេះរស់នៅបន្ទប់ជួលក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់នោះ បានឆើ្លយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនទាំងអស់នេះពីគេម្នាក់ ដើម្បីយកមកលាក់ទុកជក់ និងធ្វើការចែកចាយបន្តពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់