ព័ត៌មានជាតិ

ផឹកស្រវឹងមករករឿងប្រពន្ធ កូនស្រីទាញកាំបិតកាប់ធ្លាយពោះ នៅក្រុងខេមរភូមិន្ទ

កោះកុង៖ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ បាន​កើតឡើង​ដោយសារតែ​កូនស្រី​​ខឹង​ឪពុក​របស់​ខ្លួន​ ផឹក​ស្រា​ស្រវឹក​ មក​រករឿង​ចង់​វាយ​ម្តាយ​ ក៏​​ទាញ​កាំបិត​មក​កាប់​ឪពុក​ខ្លួនឯង​បណ្តាល​ឲ្យ​ធ្លាយ​ពោះ​។

អំពើហិង្សា​នេះ បាន​កើតឡើង​កាលពី​ព្រលប់​ថ្ងៃទី​៦ មេសា ​នៅ​ចំណុច​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​។ ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​ជា​ឪពុក​​ឈ្មោះ ហ៊ុន ណេង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​មុខរបរ​កម្មក​រ​លី​ឈើ​ ​​បាន​ផឹកស្រា​ជាមួយ​មិត្តភ័ក្ដិ ​បាន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ​បាន​ទាស់​សម្តី​ជាមួយ​ប្រពន្ធ រហូត​មាន​ការ​ប្រតាយប្រតប់គ្នា ​ខណៈនោះ​ស្រាប់តែ​កូនស្រី​ស្ទុះ​ទៅ​ទាយ​កាំបិត​មក​កាប់​គាត់ បណ្តាល​ឲ្យ​រង​របួស​ធ្លាយ​ពោះវៀន​តែម្តង​។ បច្ចុប្បន្ន​ ​កំពុង​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

ប្រភពព័ត៌មាន ​បានបន្ដថា ​​បើតាម​ប្រពន្ធ​ជនរងគ្រោះ​វិញ​ថា ​ប្តី​របស់ខ្លួន​តែងតែ​ផឹកស្រា​វឹង ​និង​ប្រើ​ហិ​ង្សា​លើ​រូបគាត់​ ជាច្រើនលើក​ច្រើនសារ ​ហើយ​គាត់​ក៏​ធ្លាប់​ប្តឹងទៅ​សមត្ថកិច្ច​ឲ្យ​ចាប់​ជនរងគ្រោះ​ដាក់​គុក​ម្តង​ហើយ​ តែ​ជនរងគ្រោះ​នៅតែ​មិន​រាងចាល ​លុះ​នៅ​យប់កើតហេតុ​ ជនរងគ្រោះ​បាន​ស្រវឹងស្រា​ជោគជាំ គាត់​ក៏​ប្រាប់​ថា ​ឯង​ស្រវឹង​ហើយ​ចូល​សំ​រាក​ទៅ ស្រាប់តែ​ជនរងគ្រោះ​វាយ​ចាន​ វាយ​ឆ្នាំង ឃើញ​ដូចនេះ​ គាត់​ក៏​ទះកំផ្លៀង​ជនរងគ្រោះ​ពីរ​ដៃ ​ខណៈនោះ​កូនស្រី​កាន់​កាំបិត​នៅក្នុង​ដៃ ​ហើយ​គាត់​ទាញ​កាំបិត​ពី​ដៃ​កូនស្រី​កាប់​ទៅលើ​ជនរងគ្រោះ​តែម្តង​៕

20160406192454 20160406192508 20160406192526

មតិយោបល់