(ប៉ាគីស្ថាន)៖ ប្រទេសប៉ាគីស្ថាន បាន និងកំពុងតែទទួលរងគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយទឹកភ្លៀង ធ្លាក់មកជាច្រើនថ្ងៃជាប់ៗគ្នា បណ្តាលឲ្យដីនៅតាមជើងភ្នំ និង តំបន់ខ្ពង់រាបជាច្រើនទៀត ត្រូវហូរច្រោះ។
នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០១៦ បំណាក់ដីដ៏អាក្រក់ខាងលើនេះ បានបណ្តាលឲ្យមនុស្ស ៩២នាក់ហើយបាត់បង់ជីវិត និង ៧៧នាក់ផ្សេងទៀតរងរបួស ក្នុងរយៈពេល ០៥ថ្ងៃមកនេះ។ មន្ត្រីប៉ាគីស្ថាន បានទៅដល់ ខេត្ត Kohistan ភាគពាយ័ព្យប្រទេស ដើម្បីសង្គ្រោះប្រជាជនដែលងាយនឹងរងគ្រោះ ទៅកាន់ទីទទួលសុវត្ថិភាព។
រហូតមកដល់ពេលនេះ អាកាសធាតុនៅភាគខាងជើងប៉ាគីស្ថាន ដែលតែងតែទទួលរងគ្រោះធម្មជាតិជារៀងរាល់ឆ្នាំនោះ ហាក់បានប្រសើរឡើងបន្តិចហើយ ប៉ុន្តែលំនៅដ្ឋាន ក៏ដូចជា ហេដ្ឋានរចនាសម្ព័ន្ធជាច្រើន បានទទួលរងការខូចខាត៕
មតិយោបល់