បន្ទាយមានជ័យៈ មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួនដោយលោតពីលើផ្ទះថ្មកម្ពស់២ជាន់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ក្នុងបរិវេណផ្សារមង្គលបូរី ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មានពីសាក្សីបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឯក ចន្ទ័វិចិត្រ អាយុ៤៤ឆ្នាំ រស់នៅចំនុចកើតហេតុខាងលើ។
លោកអនុសេនីយ៍ឯក អ៊ុក ប៊ុនថុន មេប៉ុស្តិ៍ឬស្សីក្រោកបាននិយាយថាជនរងគ្រោះអាចនិងមានបញ្ហារោគចិត្តទើបអាចបណ្តាលឲ្យដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លូនបែបនេះ។ លោកបន្តថាជនរងគ្រោះបានកើតរោគចិត្តប្រមាណជាង២ឆ្នាំមកហើយបន្ទាប់ពីប្រពន្ធរត់ចោលនិងកូនលង់ទឹកស្លាប់។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់