Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនស្ត្...

ឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ ដកហូតថ្នាំញៀន២១កញ្ចប់!

ភ្នំពេញ: កម្លាំងជំនាញខណ្ឌឬស្សីកែវ ព្រមទាំងកម្លាំងប៉ុស្តិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ដកហូតថ្នាំញៀន២១កញ្ចប់តូច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចសំណង់មិនរាបរយ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
នគរបាលខណ្ឌឬស្សីកែវឲ្យដឹងថាជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀង ធីងុក ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក(ជួញដូរ)។
វត្ថុតាងដកហូតមានក្រាមពណ៌សថ្លាចំនួន២១កញ្ចប់តូច។

ក្រោយឃាត់ខ្លួនស្ត្រីសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញខណ្ឌសាកសួរបន្តនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕