វាជារឿងមិនគួរឲ្យជឿ ហើយក៏ជារឿងចម្លែកបំផុតសម្រាប់ស្ត្រីម្នាក់នេះ បែរជាដុះពុកមាត់ និងពុកចង្កាដូចទៅនឹងមនុស្សប្រុសទៅវិញ ប៉ុន្តែបញ្ហាទាំងនេះប្រែក្លាយទៅជារឿងដ៏គួរឲ្យរីករាយចំពោះគាត់ទៅវិញ ព្រោះគាត់នឹងជាប់នៅក្នុងកំណត់ត្រាពិភពលោកនៅឆ្នាំ ២០១៤។
កំណត់ត្រាពិភពលោកនៅក្នុងឆ្នាំ ២០១០ បញ្ជាក់ថា Wheeler រស់នៅក្នុងហាងលក់នំបុ័ងនៃរដ្ឋ California ហើយពុកចង្ការបស់នាងមានប្រវែង ២៨ សង់ទីម៉ែត្រ។សារព័ត៌មានដែលបានចុះនៅឆ្នាំ ២០១០ សរសេរថានាងបានឈប់រក្សាពុកមាត់ទៀតហើយក្នុងឆ្នាំ ១៩៩០ នៅពេលដែលម្តាយរបស់នាងស្លាប់។
Wheeler ទទួលរង់នូវការឈឺចាប់យ៉ាងខ្លាំងដោយសារជាតិពុល ដែលត្រូវបានគេស្គាល់ថាជារោគសញ្ញាដែលចម្លែក។ បន្ទាប់ពីពេលនោះមក Wheeler មានអ័រម៉ូនដូចទៅនឹងមនុស្សប្រុស ដែលធ្វើឲ្យនាងដុះពុកចង្ការដូចមនុស្សប្រុសដែរ៕
មតិយោបល់