(ឡុងដ៍)៖ ឯកសារសម្ងាត់របស់ ប៉ាណាម៉ា បានបកអាក្រាតពីការរៀបចំហិរញ្ញវត្ថុសម្ងាត់ ពីសំណាក់អ្នកមានអំណាច និងបុគ្គលល្បីៗនានា នៅលើពិភពលោក ហើយនៅបានបង្ហាញទៀតថា ទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស គឺជាទីតាំងស្នូលដ៏សំខាន់បំផុត សម្រាប់ក្រុមលាក់កំបាំងពន្ធរបស់ពិភពលោកទាំងមូល។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០១៦។
ឯកសារលេចធ្លាយពីក្រុមហ៊ុន Mossack Fonseca បានឲ្យដឹងទៀតថា ចក្រភពអង់គ្លេស មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចំនួនរាប់ពាន់ តាមរយៈការបិទបាំងពន្ធអាករ ហើយក៏មានការប្រើប្រាស់លុយសម្ងាត់ នៅក្នុងការវិនិយោគនៅអង់គ្លេស ថែមទៀត ជាពិសេស គឺលើទ្រព្យសម្បត្តិនានាក្នុងទីក្រុងឡុងដ៍។
គួរបញ្ជាក់ថា ពាក្យរិះគន់ជាច្រើន បានកើតឡើងជាបណ្តើរៗហើយ ដោយអ្នកតាមដាននានា បានចោទប្រកាន់ រដ្ឋាភិបាលអង់គ្លេសថា បានធ្វើជាមិនដឹងមិនឮ ចំពោះការហូរចូលនៃហិរញ្ញវត្ថុ ដ៏គួរឲ្យសង្ស័យជាច្រើន។ គ្រាន់តែកោះ Virgin របស់អង់គ្លេសមួយប៉ុណ្ណោះ គឺបានកើតមានករណីមិនប្រក្រតីចំនួន ១១០,០០០ករណី ឯណោះនៅក្នុងឯកសាររបស់ក្រុមហ៊ុន Mossack Fonseca ផងដែរ៕
មតិយោបល់