ចិន៖បើយោងតាមគេហទំព័របរទេសនានាដែលចុះផ្សាយនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៣ បានឲ្យដឹងថា គូស្នេហ៍មួយគូនៅប្រទេសចិនបានរកឃើញថាជាបងប្អូនបង្កើតនឹងគ្នា បន្ទាប់ពីពួកគេធ្វើតេស្ត DNA ដើម្បីធានាសុវត្ថិភាពនូវការមានផ្ទៃពោះ។ ប៉ុន្តែលទ្ធផលធ្វើតេស្តបានបង្ហាញថា ៩៩ ភាគនៃសមត្ថភាពរបស់ប្តីប្រពន្ធមួយគូនេះមានទំនាក់ទំនងឈាមដូចគ្នា។
បន្ទាប់ពីដំណឹងនេះលេចឮទៅខាងក្រៅឪពុករបស់នារីដែលជាប្រពន្ធបានឆ្លើយសារភាពថា កន្លងមកគាត់បានស្រឡាញ់នារីម្នាក់ នឹងមានកូនឥតខាន់ស្លាជាមួយនាង។ បន្ទាប់មកគាត់បានរៀបការជាមួយនារីផ្សេងទៀតក៏បានកូនស្រីម្នាក់ ក្មេងទាំងពីរបានរស់ និងរើកធំធាត់នៅក្នុងខេត្ត Jiangxi ។ ក្រោយមកពួកគេបានស្រឡាញ់គ្នា ហើយបានសម្រេចចិត្តរៀបការអស់រយៈពេលប្រហែលជាពីទៅបីឆ្នាំមុន។ រីឯការប្រកាសអាពាហ៍ពិពាហ៍រវាងពួកគេទាំងពីរឪពុកខាងក្មេងស្រីមិនបានជំទាសទេ ព្រោះគាត់មិនបានដឹងពីអត្តសញ្ញាណរបស់ក្មេងប្រុសដែលត្រូវជាកូនប្រសាដែល រហូតមកដល់ពេលនេះទើបដឹងការពិតតែហូសពេលទៅហើយ។ សូមបញ្ជាក់ផងដែរថាម្តាយរបស់ក្មេងប្រុសម្នាក់នោះបានស្លាប់ជាង ២០ ឆ្នាំកន្លងមកហើយ៕
ព័ត៌មានជាតិ
មតិយោបល់