កណ្ដាលៈ កាលពីវេលាម៉ោង ០៧ និង៣០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ០២គ្រឿង បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យរបួសធ្ងន់ស្រាល ០៣នាក់ កើតហេតុនៅផ្លូវជាតិលេខ២១ ចំណុចលើស្ពានព្រែករស់ (ទី៧០) ស្ថិតនៅក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ហេតុការណ៍នេះដែរ បានបណ្ដាលឲ្យរងរបួសមនុស្ស៣នាក់ ក្នុងនោះមានធ្ងន់ម្នាក់ ស្រាល ២នាក់ និងម៉ូតូ៣គ្រឿងខូចខាតស្រាល។
ម៉ូតូទី១ ម៉ាកហុងដា សេ១២៥ Click ពណ៌ក្រហមចាស់ ពាក់ស្លាកលេខ កណ្ដាល 1T-3217 អត់កញ្ចក់ បើកបរដោយឈ្មោះ គីម ឆក់ ភេទប្រុស អាយុ ៥០ ឆ្នាំមុខរបរកសិករ មានទីលំនៅៗភូមិ.ឃុំ កើតហេតុ មានទិសដៅពីជើងទៅត្បូង (តាខ្មៅ ជ្រៃធំ ) រងរបួសធ្ងន់ បាក់ជើង ខាងស្ដាំ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យប្រទេសវៀតណាម មុនពេលសមត្ថកិច្ចយើង និងម៉ូតូទី២ ម៉ាកស៊ីទី ១០០ ពណ៌ក្រហមលាយខៀវ ពាក់ស្លាកលេខ យ-7986 ភព1 អត់កញ្ចក់ និងអត់ពាក់មួក បើកបរដោយឈ្មោះ
ឡេ វ៉ាង ហូ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរកសិករ មានទីលំនៅៗ ឃុំខាន់ប៊ិន ស្រុកអានភូ ខេត្តអាងយ៉ាង (ប្រទេសវៀតណាម) មានទិសដៅពីជើង ទៅត្បូង ស្របទិសជាមួយម៉ូតូម៉ាកហុងដាឃ្លិច រងរបួសស្រាល ចំណែកឯម៉ូតូទី៣ ម៉ាកហុងដាសេ១០០ ពណ៌ក្រហមចាស់ ពាក់ស្លាកលេខ ទ.8976 ភព១ អត់កញ្ចក់ បើកបរដោយឈ្មោះ តូ ធី ភេទប្រុស អាយុ២៨ឆ្នាំមុខរបកសិករ មានទីលំនៅៗភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មានទិសដៅ ពីត្បូងទៅជើង (ជ្រៃធំ តាខ្មៅ) អត់ពាក់មួក រងរបួសស្រាល។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះ បានបង្កឡើងដោយអ្នកបើកបរម៉ូតូ ម៉ាកស៊ីទី១០០ ពាក់ស្លាកលេខ យ.7986 បើកគេចពីម៉ូតូ ម៉ាកហុងដា Click ពាក់ស្លាកលេខ កណ្ដាល1T-3217 ដែលបើករអិលប៉ះនឹងបង្កាន់ដៃស្ពាន បណ្ដាលឲ្យរបួសបាក់ជើងស្ដាំ ដោយខ្លួនឯង ទើបម៉ូតូម៉ាក
ស៊ីទី១០០ បានប៉ះបង្កាន់ដៃស្ពានខាងឆ្វេងដៃរបស់ខ្លួន ដួល ធ្វើឲ្យម៉ូតូម៉ាកហុងដាសេ ១០០ ពាក់ស្លាកលេខទ.8976 ភព1 ដែលបើកបរមានទិសដៅបញ្រ្ចាសទិស ពីត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ) គេចមិនបាន ក៏ទៅបុក ម៉ូតូម៉ាកស៊ីទី១០០ តែម្ដងទៅ ។
ករណីនេះកម្លាំងប៉ុស្ដិ៍ បានចុះទៅដល់កន្លែងកើតហេតុ បានបាញ់ថ្នាំសំគាល់ ចំណុចបុកប៉ះ រួចយកមធ្យោបាយ ទាំង៣មករក្សាទុក នៅប៉ុស្ដិ៍បណ្ដោះអាសន្ន រង់ចាំជំនាញ ចុះធ្វើការវាស់វែង និងកសាងសំណុំរឿងតាមនិតិវិធី៕
មតិយោបល់