ក្រុមអ្នកមានបារាំង Paris Saint Germain នឹងចំណាយទឹកប្រាក់ មិនតិចជាង ៣០០លានអឺរ៉ូ ឡើយដើម្បីនាំយកខ្សែប្រយុទ្ធ២ រូប Neymar និង Sanchez ឲ្យបានក្នុងរដូវកាលនេះ។
បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា ក្រុម Paris Saint Germain ត្រៀមចំណាយលុយយ៉ាងច្រើនលើសពីការំពឹងទុក ក្នុងការនាំយកខ្សែប្រយុទ្ធឆ្នើម ២រូបរួមមានដូចជា Neymar JR និង Alexis Sanchez ក្នុងរដូវក្តៅនេះ។ តាមការឲ្យដឹងរបស់ ESPN reports បានបន្ថែមទៀតថា ទឹកប្រាក់ខ្ទង់ ៣០០លានអឺរ៉ូ ដែល PSG បានត្រៀមរួចរាល់ហើយ ដោយរង់ចាំតែពេលវេលានៃការចំណាយប៉ុណ្ណោះ។ ប្រភពដដែល បានបន្ថែមទៀតថា ទឹកប្រាក់ ២២២លានអឺរ៉ូ PSG ទុកក្នុងការទិញយកខ្សែប្រយុទ្ធ Barcelona កីឡាករ Neymar ដែលក្រុមមួយនេះ រំពឹងថា នឹងអាចទិញយកបានក្នុងពេលឆាប់ៗនេះ។
ម្យ៉ាងវិញទៀត ទឹកប្រាក់ដែលនៅសល់ទាំងប៉ុន្មាន ក្រុម Paris Saint Germain នឹងយកទៅទិញខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Alexis Sanchez ។ ក៍ប៉ុន្តែទឹកប្រាក់ដែលនៅសល់ប្រមាណ ៧៨លានអឺរ៉ូនេះ មិនប្រាកដថា PSG ត្រូវចំណាយប៉ុណ្ណឹងឡើយ ដែលអាចនឹងបន្ថែមមួយចំនួនទៀត ដើម្បីទិញយក Alexis Sanchez ។ ថ្វីបើពេលនេះ Paris Saint Germain មិនទាន់នាំយក Neymar និង Sanchez បានក៍ដោយ តែក្រុមអ្នកមានបារាំងមួយនេះ មិនបោះបង់ឱកាសរបស់ពួកគេ ក្នុងការនាំយក ខ្សែប្រយុទ្ធទាំង២រូបនេះឡើយ។
យ៉ាងណាវិញ ពត៌មាន នាពេលកន្លងមក ក៍បានឲ្យដឹងដែរថា Neymar ហាក់ដូចជាយល់ព្រម ក្នុងតម្លៃ ២២២លានអឺរ៉ូនេះហើយ ស្របពេលដែល Alexis Sanchez មានបំណងចង់ចាកចេញពី Arsenal ព្រោះខ្សែប្រយុទ្ធរូបនេះ ចង់លេងក្នុងពានរង្វាន់ Champion League ។ ដូច្នេះហើយ ក្រុម Paris Saint Germain មានក្តីសង្ឃឹមខ្ពស់ ក្នុងការនាំយកខ្សែប្រយុទ្ធ Neymar និង Alexis Sanchez ក្នុងពេលឆាប់ៗនេះ។
មតិយោបល់