ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យពីរនាក់ ក្រោយលួចម៉ូតូបានប៉ុន្មានម៉ោងនៅទួលគោក

ភ្នំពេញ: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្តែង បន្ទាប់ពីលួចម៉ូតូបានប៉ុន្មានម៉ោងនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៤ និង១៥នាទីរសៀល កំដោយលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពីបទលួចម៉ូតូ ប្រព្រឹត្តនៅចំណុច១៨៧ ផ្លូវលេខ ១៤៦ហ្សេត ក្រុមទី២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ១០ និង៣០នាទីព្រឹកថ្ងៃដដែល។

ជនសង្ស័យទី១-ឈ្មោះ ចាន់ វាសនា ហៅ ស៊ូ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅភូមិ វត្តជួស ឃុំខ្វាវ ស្រុកត្រាំកក់ ខេត្តតាកែវ  និងទី២-ឈ្មោះ កាន ពៅ ហៅ ពៅ ភេទប្រុស អាយុ ១៦ឆ្នាំ   ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ។

ចំណែកជនរងគ្រោះឈ្មោះ គង់ ឆឹង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរទស្សន៍ ស្នាក់នៅផ្ទះលេខ១៥១សេអឺ០ ផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១០ និង៣០នាទីព្រឹក ជនរងគ្រោះបានចត  ម៉ូតូទុកនៅកន្លែងកើតហេតុដោយចាក់សោរកត្រឹមត្រូវ ហើយចូលធ្វើការនៅក្នុងផ្ទះ ពេលនោះស្រាប់តែមាន  ជនសង្ស័យ០២នាក់ ជិះម៉ូតូសង់ចិន បានមកឈប់ក្បែរ ម៉ូតូរបស់ជនរងគ្រោះ ហើយបានលួចយកម៉ូតូជនរង គ្រោះទៅបាត់ ដោយបានទុកម៉ូតូពួកវា ( សង់ចិន) នៅ  កន្លែងកើតហេតុ រហូតដល់ម៉ោងប្រហែល ៤ និង១៥នាទីរសៀល  ជនសង្ស័យទាំងពីរបានត្រឡប់មកវិញ ក៏ត្រូវជនរង គ្រោះសហការជាមួយសមត្ថកិច្ច ឃាត់ខ្លួនបានជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ចាត់ការតាមផ្លូវច្បាប់៕

photo_2016-08-21_20-29-41

មតិយោបល់