ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនសង្ស័យ សម្លាប់សត្វទន្សោង ក្នុងព្រៃការពារមណ្ឌលគិរី ត្រូវបានឃាត់ខ្លួន

មណ្ឌលគិរី:សត្វទន្សោងមួយក្បាល ត្រូវបានជនសង្ស័យចំនួន០៤នាក់សំលាប់ដោយវះយកសាច់ និងក្បាលដាក់ក្នុងការ៉ុង ដឹកនឹងម៉ូតូចំនួន០៣គ្រឿងបំរុងយកទៅលក់ ត្រូវបានមន្រ្តីអនុវត្តច្បាប់ព្រៃការពារមណ្ឌលគិរី ដែលដឹកនាំដោយ លោក ឡុង ប៊ុង ប្រធានព្រៃការពារមណ្ឌលគិរី បានធ្វើការឃាត់ខ្លួននៅវេលាម៉ោង១:៣០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ នៅចំណុចយូធីអឹមលេខ 0745910-1447538 នៅក្នុងតំបន់ព្រៃការពារមណ្ឌលគិរី ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ជនសង្ស័យទី១ឈ្មោះ ធីន ក្រាក់ ភេទប្រុស អាយុ៥៨ឆ្នាំ ទី២ឈ្មោះ ក្រាក់ ឡេវ ភេទប្រុស អាយុ១៩ឆ្នាំ ទី៣ឈ្មោះ ញ៉ន ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ទី៤ឈ្មោះ ក្រាក់ សុខា ភេទប្រុស អាយុ២៧ឆ្នាំ ហើយជនសង្ស័យលើនេះជាជនជាតិព្នង មានទំនៅនៅភូមិស្រែហ៊ុយ ឃុំ ស្រែហុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

បច្ចុប្បន្នជនសង្ស័យ និងសាច់សត្វទន្សោងទម្ងន់១៤៥គីឡូក្រាម ត្រូវបានបញ្ជូនមក ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមនិតិវិធីច្បាប់៕

photo_2016-04-23_15-44-35 photo_2016-04-23_15-44-36 photo_2016-04-23_15-44-36 (2)

មតិយោបល់