មណ្ឌលគិរីៈ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កម្លាំងចម្រុះប្រចាំស្នាក់ការប្រចាំបញ្ជានៅគីឡូម៉ែត្រលេខ ៥៩ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើការចាប់ឃាត់ជនសង្ស័យចំនួន ០២នាក់ ដែលបានជួញដូរសត្វព្រៃខុសច្បាប់ រួមនឹងវត្ថុតាងមានៈ សត្វសេកចំនួន ១០៩ក្បាល និងម៉ូតូចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងយើងបានប្រគល់ជូនកម្លាំងជំនាញដែនជំរកសត្វព្រៃសីមា ដើម្បីចាត់ការបន្តតាមនីតិវិធី ។
សូមបញ្ជាក់ថា ចំពោះសត្វសេកយើងបានធ្វើការប្រឡែង ទៅវិញ ហើយសត្វសេកនេះដែរគឺជាអំបូរសត្វដែលកម្រស្ទើរតែផុតពូជទៅហើយ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី៕
មតិយោបល់