សូមអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖

ព័ត៌មានក្នុងដៃអ្នក
សូមអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖
ព្រះសីហនុៈ កាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យយុវជនម្នាក់បានស្លាប់ភ្លាមៗ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូ ចំណែកភាគីខាងរថយន្តបានបើករត់គេច ហើយភ្លាមៗ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ និងភាគីខាងរថយន្តនៅឡើយ កំពុងស្រាវជ្រាវបន្តតាមនិតិវិធីច្បាប់៕ មតិយោបល់
ភ្នំពេញៈ គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ បងប្អូនជាអ្នកបើកបរត្រីចក្រយានយន្ត បានមករៀនវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក ដោយឥតគិតថ្លៃនៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចំនួន ១៥វគ្គ ស្មើនឹង ៨៤៨៧នាក់។ សូមបញ្ចាក់៖ វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកដោយឥតគិតថ្លៃនេះ នឹងប្រព្រឹត្តិទៅរៀងរាល់ថ្ងៃសៅរ៍ និងត្រូវបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ខាងមុខ ៕ មតិយោបល់
ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ប៉ុល ពិធេយ្យ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី១៥ ខែមិថុនានេះថា បុរសម្នាក់ដែលវាយធ្វើបាបក្មេង ហើយត្រូវបានគេថតវីដេអូបង្ហោះចែករំលែក តាមបណ្តាញទំនាក់ទំនងសង្គម Facebook ទទួលរងការរិះគន់យ៉ាងខ្លាំងនោះ ពេលនេះត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឃាត់ខ្លួនបានហើយ។ លោកឧត្តមសេនីយ៍ឯក ប៉ុល ពិធេយ្យ…
មតិយោបល់