ព័ត៌មានជាតិ

First News៖ សំណាងមួយពាន់ដង រថយន្តដឹកខ្សាច់ បុករថយន្តបាទ្បែន មិនមានអ្នករងរបួសទ្បើយ

ភ្នំពេញៈ នៅមុននេះបន្តិចវេលាម៉ោង ០៤ និង ២៥ នាទីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្តដឹកខ្សាច់ បុករថយន្តបាទ្បែន ដែលមានស្លាក ភ្នំពេញ 2Q 3750 ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះ បានកើតទ្បើងនៅតាមផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ចំណែកឯអ្នកបើករថយន្តដឹកខ្សាច់ រត់បាត់ស្រមោលតែម្ដង ខណៈរថយន្តបាទ្បែនខូតខាតទាំងស្រុង ក៏មានការផ្សាយផ្ទាល់នៅហ្វេសប៊ុក Post News Media ផងដែរ៕

មតិយោបល់