ព័ត៌មានជាតិ

ក្រុមម៉ូតូធំ! ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ម្នាក់នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ កាលពីវេលាម៉ោង ១០ និង ១០ នាទីថ្ងៃទី២៣ ខែកក្កដា មានគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូធំបើកក្នុងល្បឿនលឿន បណ្ដាលធ្លាក់ស្នាមភ្លោះ ស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតទ្បើងនៅលើផ្លូវជាតិលេខ៩ ស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាទ្បាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ជនរងគ្រោះ ឈ្មោះ រុងរឿង រតនា ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាត់ ខ្មែរ មុខរបរ និស្សិត រស់នៅភូមិបុរីកម្មករ ឃុំជើងឯក ខណ្ឌដង្កោ រាជាធានីភ្នំពេញ ម៉ូតូ ម៉ាក កាវ៉ាសាគី ពណ៌ទឹកប្រាក់ បើកបរក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន ដោយស្ថានភាពផ្លូវកោង ទើបបណ្ដាលឲ្យធ្លាក់ស្នាមភ្លោះ ស្លាប់នៅកន្លែងកើតហេតុតែម្ដង៕

មតិយោបល់