ព័ត៌មានជាតិ

បុរសម្នាក់ ស្រវឹងស្រា ចុះមុជទឹកសមុទ្រ បណ្តាលឲ្យលង់ស្លាប់

កោះកុងៈ កម្លាំងនគរបាលប៉ុស្តិ៍ជ្រោយស្វាយ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យសាកសព បុរសម្នាក់ដែលបានស្លាប់ដោយសារលង់ទឹក នៅចំណុចឆ្នេរសមុទ្រពយដូង ស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល កាលពីវេលាម៉ោង ៨ និង១០យប់នាថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៩។

ជនរងគ្រោះមានឈ្មោះ ជា គីម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ មិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុ ជាមនុស្សចូលចិត្តផឹកស្រា ស្រវឹងសឹងរាល់ថ្ងៃ ។

ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ច បានសន្និដ្ឋាន ជនរងគ្រោះពិតជាស្រវឹងស្រា លង់ទឹកស្លាប់យ៉ាងពិតប្រាកដមែន រួចក៏ប្រគល់ ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់