ព័ត៌មានជាតិ

ក្មេងប្រុស​អាយុ 6 ឆ្នាំ​សិស្ស​ថ្នាក់​ទី​មួយ​ត្រូវបាន​សាលា​ចោទ​ពី​បទ​បំពាន​ផ្លូវភេទ​

​ក្មេងប្រុស Hunter Yelton ដែល​មាន​អាយុ​ត្រឹមតែ 6 ឆ្នាំ​ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី 1 នៃ​ទីក្រុង Canon ត្រូវបាន​បុគ្គលិក​សាលារៀន​កត់ត្រា​ចូលទៅ​ក្នុង​របាយការណ៍​ថា​បាន​បំពាន​ផ្លូវភេទ​ទៅ​ក្មេងស្រី​ម្នាក់​ទៀត​ដែល​មាន​អាយុ​ប្រហែល​គ្នា​និង​រៀន​ថ្នាក់​ជាមួយ​គ្នា​តាមរយៈ​ការ​ថើប​ដៃ​របស់​នាង​។​

Hunter ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ធ្វើ​កាយវិការ​បំពាន​ផ្លូវភេទ​ទៅលើ​ក្មេងស្រី​ម្នាក់​នៅក្នុង​ថ្នាក់​នៅក្រោយពេល​ដែល​ខ្លួន​គ្រាន់តែ​ចង់​បញ្ជាក់​ពី​ក្តី​ស្រលាញ់​រាប់អាន​ទៅកាន់​នាង​។​ម្តាយ​របស់ Hunter ត្រូវបាន​អញ្ជើញ​នឹង​ប្រាប់​ពី​រឿងរ៉ាវ​ដែល​កើតមាន​ហើយ​នាង​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដែល​ក្រោយមក​នាង​សូម្បី​តែ​ត្រូវបាន​កូន​របស់​នាង​ដែល​មាន​អាយុ​ទើបតែ 6 ឆ្នាំ​សួរថា​អ្វី​ទៅ​ជាកា​រូ​ម​ភេទ​។​

​នាង​ព្យាយាម​ឲ្យ​សាលា​លប់ចោល​នូវ Record ដែល​ត្រូវបាន​ដាក់​ទៅ​ក្នុង​ប្រវត្តិ​រូប​របស់ Hunter ពីព្រោះ​ថា​វា​អាច​នឹង​ប៉ះពាល់​ដល់​ការធ្វើ​ការងារ​និង​ការរស់នៅ​របស់​កុមារ​ម្នាក់​នេះ​នៅពេលដែល​គេ​ធំ​ដឹងក្តី​៕​
hunter-harassment-640x340
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់