ព័ត៌មានជាតិ

អភិបាលស្រុកលំផាត់ ៖ ពេលនេះអាជ្ញាធរកំពុងចាត់វិធានការឲ្យសមត្ថកិច្ចដកហូតដើមម៉ៃសាក់

រតនគិរី: លោក នូ ថេ អភិបាលស្រុកលំផាត់បានបញ្ជាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ថា នៅពេលនេះលោកកំពុងតែចាត់វិធានការឲ្យសមត្ថកិច្ចដកហូតដើមម៉ៃសាក់ បន្ទាប់ពីកូនមន្ត្រីរដ្ឋបាលព្រៃឈើស្រុកលំផាត់ និងបក្ខពួកបានកាប់ នៅចំណុចមាត់ទន្លេសេសាន ស្ថិតនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

លោកបន្តទៀតថា ចំពោះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ លោកនឹងសហការជាមួយលោក ហុង សុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ នឹងបន្តរាយការណ៍ទៅលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់វិធានការរឿងនេះ។

សូមបញ្ជាក់ថា លោក រស់ ប៊ូទុំ មន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកលំផាត់រងការចោទថា មិនបង្ក្រាបបទល្មើសព្រៃឈើម្តងណាឡើយ ពោលគឺរងការចោទថា ពាក់ព័ន្ធការបំផ្លាញព្រៃឈើក្នុងដែនដីរបស់ខ្លួន។

បើតាមការឲ្យដឹងពីតៃកុងរថយន្តយីឌុប ដែលអាជ្ញាធរបង្ក្រាបកាលពីលើកមុនបានឲ្យដឹងថា ឈើម៉ៃសាក់ទាំងនេះ គេបានដឹកយកទៅចែកចាយតាមបណ្តាខេត្តមួយចំនួន ដូចជា ភ្នំពេញ កំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែងជាដើម។ ទោះជាយ៉ាងណា ករណីនេះ Post News មិនអាចទំនាក់ទំនងសុំការពន្យល់ពីលោក រស់ ប៊ូទុំ មន្រ្តីរដ្ឋបាលព្រៃឈើ ដែលរងការចោទប្រកាន់បានទេ នៅល្ងាចថ្ងៃទី៣០ សីហានេះ៕

ដើមម៉ៃសាក់ (1)

ដើមម៉ៃសាក់ (2)

ដើមម៉ៃសាក់ (3)

ដើមម៉ៃសាក់ (4)

ដើមម៉ៃសាក់ (5)

ដើមម៉ៃសាក់ (6)

មតិយោបល់