ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផង! លោកយាយម្នាក់មានស្រុកនៅស្រុកកោះធំ ខេត្តកណ្តាល បានវង្វេងមកដល់ ស្រុកស្ទឹងហាវ

ព្រះសីហនុៈ លោក រស់ កី អធិការ នគរបាល ស្រុក ស្ទឹង ហាវ ខេត្ត ព្រះសីហនុ បាន ឲ្យ ដឹង ថាៈនៅ រសៀល ថ្ងៃ ទី៨ ខែមេសា ឆ្នាំ២០១៩ នេះ មាន ប្រជា ពលរដ្ឋ អ្នករត់ ម៉ូតូឌុបម្នាក់ បាន ប្រទះឃើញ លោកយាយ ចាស់ ម្នាក់ដើរ តែឯងនៅតំបន់ ឆ្នេរ សមុទ្រ ព្រែកត្រែង ។ ហើយអ្នករត់ម៉ូតូឌុបនោះបានដឹកគាត់យក មក ប្រគល់ ឲ្យ អធិការ ដ្ឋាន នគរបាល ស្រុក ស្ទឹង ហាវ តែម្តង។
លោកយាយខាងលើមានឈ្មោះ ស៊ឹម តូយ អាយុ ៧៧ឆ្នាំ ស្រុកកំណើត ភូមិពោធិ៍ ស្រុកកោះធំ ខេត្តកណ្តាល មានកូនប្រុសឈ្មោះ ពេជ្រ និង មានចៅ៤នាក់ គាត់វង្វេងផ្ទះ ។
លោក អធិការ បាន សួររកលេខទូរស័ព្ទកូនរបស់គាត់ តែ គាត់អត់ស្គាល់ទេ គ្រាន់តែដឹងថា កូនគាត់មានមុខរប បុកអណ្តូង នៅស្រុកកោះធំ បងប្អូនយើងជួយផ្សព្វផ្សាយរកសាច់ញាតិរបស់គាត់ផង ។ បច្ចុប្បន្នគាត់កំពុង ឲ្យ គាត់ ស្នាក់ អាស្រ័យ នៅ អធិ ការ ដ្ឋាន នគរ បាល ស្រុក ស្ទឹង ហាវ ៕

 

មតិយោបល់