ព័ត៌មានជាតិ

នេះហើយលទ្ធផល សាហាវណាស់! កាប់សម្លាប់ប្រពន្ធជាច្រើនកាំបិត ដោយសារភ្លើងប្រចណ្ឌមួយពេល

កំពង់ឆ្នាំងៈ លោក ម៉ាត់ លី អធិការស្រុកកំពង់ត្រឡាច បានប្រាប់ Post News ថា មានករណីឃាតកម្មបង្កឡើងប្តីកាប់ប្រពន្ធជាច្រើនកាំបិត បណ្តាលឲ្យស្លាប់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧។

ជនសង្ស័យឈ្មោះ ទាំ ខសឹម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតភូមិដូងជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់បច្ចុប្បន្នស្នាក់នៅជ្រលងកៃស្នា ឃុំឈូកស បានកាប់លើប្រពន្ធឈ្មោះ ហ៊ីមសំ អាយុ២៦ឆ្នាំ មុខរបរ កសិករ ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅផ្ទះឪពុកឈ្មោះ ម៉ូត ហ៊ីម អាយុ៦៣ឆ្នាំ ពេលគាត់ទៅស្ទូងស្រែបាត់។

លោកអធិការស្រុកកំពង់ត្រឡាចបានបញ្ជាក់ពីមូលហេតុ ដោយសារប្រចណ្ឌប្រពន្ធ។ ក្រោយពេលកើតហេតុជនសង្ស័យរត់គេចខ្លួនបាត់។
ចំពោះករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់