ព័ត៌មានកីឡា

មានអន់ណា​ Spurs លុត PSG ៤-២

ក្រុមរងជើងឯក Premier League, Tottenham Hotspur បានបំបាក់ក្រុមរងជើងឯក League 1 , Paris Saint Germain ៤-២ ក្នុងការប្រកួត International Champion Cup នៅលើទឹកដីអាមេរិក។

នេះគឺជាការប្រកួតមុនបើករដូវកាល យ៉ាងល្អរបស់ក្រុម Tottenham ដែលបង្ហាញសមត្ថភាព មិននឹកស្មានដល់ នាការប្រកួត ជាមួយក្រុម Paris Saint Germain ។ ៤គ្រាប់របស់ក្រុម Tottenham រកបានដោយកីឡាករ Erikson នៅនាទីទី ១១, Dier នៅនាទីទី ១៨, Alderweireld នៅនាទីទី ៨២ និងខ្សែប្រយុទ្ធ​ឆ្នើម Harry Kane នៅនាទីទី ៨៨។ ចំណែកក្រុម Paris Saint Germain វិញអាចរកគ្រាប់បាល់នាំមុខមុន លើក្រុម Tottenham តាមរយៈការស៊ុតរបស់កីឡាករ Cavani តាំងពីនាទីទី ៦ និង១គ្រាប់ទៀតរកបានដោយ កីឡាករ Pastore នៅនាទីទី ៣៦ តែត្រូវបាន Totenham វាយបកឈ្នះវិញ។

ឆ្លងកាត់ ជ័យជម្នះនេះ សបញ្ជាក់ឲ្យឃើញថា ក្រុម Tottenham ដែលមិនសូវចំណាយលុយសម្បើមដូចក្រុមផ្សេងនោះ ពិតជាមិនធម្មតាឡើយ ដែលអាចយកឈ្នះលើក្រុម ចាយលុយច្រើន Paris Saint Germain បាន។

តោះមកទស្សនា ការប្រកួតរវាងក្រុម Tottenham និង PSG ខាងក្រោមនេះ៖

https://www.youtube.com/watch?v=0MDVVorGcm4

មតិយោបល់