ព័ត៌មានជាតិ

Arsenal ចង់បាន Aouar តែ Lyon ស្នើសុំ២០លានអ៊ឺរ៉ូ

បរទេស៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Aouar មកដល់ពេលនេះត្រូវបានគេដឹងថានឹងមិនអាចបង្ហាញវត្តមានឡើយក្នុងការប្រកួតបើករដូវកាលជូយក្លឹបបារាំង Lyon ខណៈដែលព័ត៌មានចចាមអារ៉ាមអំពីការចាកចេញនៅតែបន្តកើតមាននៅឡើយនោះ។

Le10 Sport បានសរសេរថាក្លឹបអង់គ្លេសកាំភ្លើងធំ Arsenal គឺជាអ្នកដែលកំពុងបានដាក់ពាក្យស្នើសុំចរចាពិនិត្យមើលលទ្ធភាពនៃការដោះដូរកីឡាកររូបនេះចេញពីបារាំងហើយជឿជាក់ថាកិច្ចពិភាក្សាកំពុងប្រព្រឹត្តទៅយ៉ាងល្អ។

គួរឲ្យដឹងដែរថាកាំភ្លើងធំគឺបានលេចឬដំណឹងទំនាក់ទំនងជាមួយនឹងកីឡាករ Houssem Aouar រូបនេះតាំងតែពីរដូវកាលមុនមកម្ល៉េះហើយប៉ុន្តែបច្ចុប្បន្នកំពុងពិចារណាបន្ថែមទៀតទៅនឹងតម្លៃដែល Lyon ចង់បានប្រមាណជា២០លានអ៊ឺរ៉ូឬត្រូវជា១៧លានផោននេះ៕

 

 

មតិយោបល់