កំពង់ចាមៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ករណីធ្វើឲ្យខូចខាតដោយចេតនា ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះសូទិន បានបង្ក្រាបកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានលោក ខៀវ សន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៧៨១ គ.ព្រ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទ ធ្វើឲ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តនៅភូមិអន្លុងដូង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះសូទិន បានបង្ក្រាបពីបទ: ធ្វើឲ្យខូចខាតដោយចេតនា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ន់ សុផានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ នៅភូមិអន្លុងដូង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម ៕
មតិយោបល់