ភ្នំពេញៈ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ម៉ោង៤ និង០០ នាទី កម្លាំងនគរបាលប៉ុស្តិ៍ ផ្សារកណ្តាល១ ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីវាយប្លន់ជនរងគ្រោះ និងមិត្តស្រីកាលពីថ្ងៃ ទី២៥ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៩ និង៣០នាទីនៅត្រង់ចំនុចលើថ្មម៉ាបមាត់ទន្លេ កន្លែងហាត់ប្រាណ ផ្លូវ136 កែងព្រះស៊ីសុវត្តិ ភូមិ6 សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។
ប្រភពឲ្យដឹងថា ជនសង្ស័យឈ្មោះ លឹម ប៊ុនឡុង ហៅឡុង ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ បានសារភាពថា ខ្លួនបានធ្វើសកម្មភាពវាយ និងកាប់(ប្លន់) ទៅលើជនរងគ្រោះម្នាក់ និងមិត្តស្រីកាលពីថ្ងៃ ទី២៥ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៩ និង៣០នាទីនៅត្រង់ចំនុចលើថ្មម៉ាបមាត់ទន្លេកន្លែងហាត់ប្រាណ ផ្លូវ136កែងព្រះស៊ីសុវត្តិ ភូមិ6 សង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ រាជធានីភ្នំពេញរួមជាមួយបក្ខពួកបីនាក់ទៀត។
ក្រោយឃាត់ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕
មតិយោបល់