ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការអនុវត្តពេលម៉ោងសិក្សាជាប្រក្រតីឡើងវិញ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ បន្ទាប់ពីការកើនកម្ដៅខ្លាំងនាពេលកន្លងមក។
ម៉ោងសិក្សា ពេលព្រឹក ៧៖០០ ដល់ ១១៖០០ និងពេលរសៀល ១៣៖០០ ដល់ ១៧៖០០ ដោយចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦តទៅ។
ក្រសួងអប់រំបញ្ជាក់ថា ការណែនាំឲ្យអនុវត្តពេលម៉ោងសិក្សាជាធម្មតាវិញនេះ ដោយស្ថានភាពអាកាសធាតុបានផ្លាស់ប្ដូរមកជាប្រក្រីតីវិញ បន្ទាប់ពីការកើនកម្ដៅខ្លាំងនាពេលកន្លងមក និងដើម្បីជំរុញការអនុវត្តកម្មវិធីសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព ស្របតាមពេលម៉ោងនៃប្រតិទិនសិក្សាក្នុងឆ្នាំសិក្សា២០១៥-២០១៦៕
មតិយោបល់