ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

ភ្នំពេញៈ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Samiuela Tukuafu នាយកធនាគារអភិឌ្ឍន៍អាស៊ី ដែលមាននិវេសដ្ឋាន ប្រចាំនៅកម្ពុជា (CARM) លោក Hideaki Iwasaki នាយកផ្នែកដឹកជញ្ជូន និងទំនាក់ទំនង (SETC) នៃទីស្នាក់ការកណ្តាល ធនាគារអភិវឌ្ឍន៍អាស៊ី លោក Jan Hansen អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃ CARM លោកស្រី Erdene Oyunchimeg អ្នកឯកទេសជាន់ខ្ពស់ផ្នែកដឹកជញ្ជូននៃ SETC នៅទីស្នាក់កណ្តាល ធនាគារអភិវឌ្ឍន៍អាស៊ី និងលោក Nida Ouk មន្ត្រីគម្រោងជាន់ខ្ពស់នៃ CARM។

គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីវិធីធ្វើឲ្យកាន់តែប្រសើរឡើងដល់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។ លោក Tukuafu បានស្នើដល់លោកទេសរដ្ឋមន្ត្រីជួយផ្តល់យោបល់ ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធនឹងការដឹកជញ្ជូន ដែលធនាគារអភិវឌ្ឍន៍អាស៊ី អាចជួយដល់ការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាបាន។

លោកទេសរដ្ឋមន្រ្តី បានសម្តែងការកោតសរសើរ ចំពោះការគាំទ្រជាបន្ត ពីសំណាក់ធនាគារអភិវឌ្ឍន៍អាស៊ី និងបានជម្រាបជូនគណៈប្រតិភូ អំពីទិដ្ឋភាពជាច្រើន ដែលចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើងដូចជា ការចំណាយលើការដឹកជញ្ជូន ការត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ ការគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវថ្នល់ និងការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែនៅកម្ពុជាផងដែរ។

ក្នុងឱកាសនេះដែរ លោក Tukuafu និងក្រុមការងារ បានសម្តែងការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា បន្ថែមទៀតដល់៕

13267767_527074757476869_3852192016779165158_n13239412_527072580810420_5003937059935612435_n13307297_527073020810376_3101896926473696866_n13240106_527075250810153_8451500467697073060_n13263775_527072050810473_5365487986045689269_n13266019_527071577477187_6532621875673703821_n13307414_527071610810517_5709521594281476839_n13267882_527071580810520_1861083018851463509_n13315351_527075227476822_7801252516201055364_n

មតិយោបល់