រតនគិរីៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បានជិះម៉ូតូធ្លាក់ប្រឡាយ ដែលក្រុមហ៊ុនមួយម៉ៅការពីអាជ្ញាធរខេត្ត បានធ្វើការជីកទុកចោលប្រហែល១ឆ្នាំមកហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីនៅវេលាម៉ោង៤រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បុរសដែលធ្លាក់ចូលប្រឡាយនោះបានជិះម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1J-9409 ដោយគេមិនបានដឹងថាជិះធ្លាក់តាំងពីពេលណាទេ ខណៈពេលដែលគាត់ដើរចេញពីផ្ទះស្រាប់តែឮសម្លេងថ្ងូរ ទើបគាត់ដើរទៅមើល ស្រាប់តែឃើញម៉ូតូ និងមនុស្សដេកនៅបាតប្រឡាយ ពោរពេញទៅដោយឈាមហូរជោគជាំ ទើបស្រែកឲ្យគេជួយ យកទៅមន្ទីរពេទ្យតែម្តង៕
មតិយោបល់