យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងដែលបានធ្លាក់ច្រើនជាបន្តបន្ទាប់ បានបង្កឲ្យទឹកស្ទឹងសែននៅស្ថានីយជលសាស្ត្រខេត្តព្រះវិហារ ហក់ឡើងដល់កំពស់ ១១,៤៨ ម៉ែត្រ នារសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៧ នេះ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន១១ម៉ែត្រ) ។ សូមបងប្អូនប្រជាពលរដ្ឋដែលរងនៅតាមដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះទឹកអាចនឹងបន្តកើនឡើងបន្ថែមទៀត៕
ព័ត៌មានជាតិ
មតិយោបល់