ព័ត៌មានជាតិ

មន្រ្តីស្ថានទូតកម្ពុជា ប្រចាំប្រទេសឡាវ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់និស្សិត-សិក្ខាកាមយោធា-ប៉ូលីសកម្ពុជានៅសាកលវិទ្យាល័យជាតិឡាវចំនួន ៦៦នាក់

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ មន្រ្តីស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់និស្សិត-សិក្ខាកាមយោធា-ប៉ូលិសកម្ពុជានៅសាកលវិទ្យាល័យជាតិឡាវចំនួន ៦៦នាក់(អង្ករចំនួន ២០០គីឡូ ត្រីខ ៦៦យួរ ពងមាន់ ៦៦យួរ និងមី ៦៦កេះ) កំពុងជួបប្រទះការលំបាកពីការ Lockdown ទីក្រុងវៀងច័ន្ទ ដោយសារជំងឺ covid-19 ដែលជាជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុន TECHZONE Solution Sole., Ltd ដែលមានលោក វ៉ាន វាសនា ជានាយកចាត់ការទូទៅ។

 

មតិយោបល់