ព័ត៌មានជាតិ

សម្តេចតេជោហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីព្រឹកនេះ

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំគណ:រដ្ឋមន្ត្រីនៅវិមានសន្តិភាព ដោយមានរបៀបវារ:ធំៗមួយចំនួន នេះបើតាមការប្រកាសរបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណ:រដ្ឋម​ន្រ្តី។

កិច្ចប្រជុំគណ:រដ្ឋមន្រ្តី នឹងធ្វើឡើងនៅវិមានសន្តិភាពវេលាម៉ោង៨ព្រឹក។

របៀបវារ:ដែលត្រូវពិភាក្សាមានដូចខាងក្រោម៖

* សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស។

* សំណើសុំការយល់ព្រមពីគណ:រដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញាតិ្តលើ៖
១- ពិធីសារវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
២- កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាល នៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមទាំងពិធីសារចំនួន២។
៣- ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៧ និងទី៨ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម៕

shs

មតិយោបល់