ភ្នំពេញៈ តាមសេចក្តីរាយការណ៍មកថា មនុស្សប្រុសស្រី៣នាក់ បានបាត់បង់ជីវិតភ្លាមៗ ដោយសារអំណាចគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹកនៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី២៧ ឧសភា ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ នៅចំនុចផ្លវជិតវត្តចំប៉ា ក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
តាមសេចក្តីរាយការណ៍បន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តតួរីស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AD- 7122 បុកម៉ូតូស្មាស់ ពាក់ស្លាកលេខ ភ្នំពេញ1BL- 2278 យ៉ងពេញទំហឹង បណ្តាលឲ្យមនុស្សចាស់ក្មេង ៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើនេះ ជនរងគ្រោះម្នាក់ក្នុងចំណោម៣នាក់ ត្រូវបានគេដឹងថា មានឈ្មោះ កឿន ចន្ថា ភេទស្រី អាយុ១៦ឆ្នាំ ជាកម្មការិនីរោចក្រ បម្រើការនៅក្រុមហ៊ុន ប្រឹភីលីស (ខេមបូឌា) ហ្គាមេន អិលធីឌី៕
មតិយោបល់